ក្នុងនាមជាឳពុកម្ដាយ ពួកគាត់តែងតែគិតគូរយ៉ាងល្អិតល្អន់ ថាតើគួរជ្រើសរើសបុគ្គលណាម្នាក់ដែលស័ក្ដិសម នឹងកូនចៅ។ ប៉ុន្តែ ដោយសារតែបច្ចេកវិទ្យាទំនើប និងមានព័ត៌មានទូលំទូលាយ បានធ្វើឲ្យយុវជននាពេលពេលបច្ចុប្បន្នហាក់ដូចជាមានគំនិតថ្មីៗចេះ គិតគូរអំពីអនាគតខ្លួនឯងជាជាងឪពុក-ម្ដាយជ្រើសរើសឲ្យ។
ជាងនេះទៅទៀត យុវជនមួយចំនួន ពិសេសយុវជនជាស្ត្រីមិនពេញចិត្តទស្សនៈឳពុក-ម្ដាយក្នុងការរើស គូស្រករឲ្យនោះទេព្រោះថាស្ត្រីមិនពេញចិត្តនឹងពីសំណាក់ឳពុកម្ដាយ ក្នុងការរើសគូស្រករឲ្យនោះទេព្រោះថា នោះជាផ្នត់គំនិតចាស់ ដែលពេលខ្លះធ្វើឲ្យស្ត្រីជាប្រពន្ធធ្វើត្រឹមជាមេផ្ទះ តែការធ្វើសេចក្ដីសម្រេចចិត្តលើការងារផ្សេងនៅក្នុងគ្រួសារគឺ អាស្រ័យតែលើប្តីប៉ុណ្ណោះ។ នំមិនធំជាងនាលក៏ជា ឩបសគ្គប្រឈមមួយសម្រាប់យុវជនក្នុងការរៀបចំផែនការគ្រួសាររបស់គេ ផងដែរ។

យោងតាមការសម្រង់មតិមួយតាមបណ្ដាញទំនាក់ទំនង Facebook ស្តីពីការរៀបចំផែនការគ្រួសាររបស់យុវជននៅក្នុងចំណោមយុវជនចំនួន ១០០នាក់ (៣៧នាក់ជាស្ត្រី) គឺមាន ៧៣% បានគិតគូរពីការជ្រើសរើសគូរស្រករ ពោលគឺការរៀបចំផេនការគ្រួសារនាពេលអនាគតដោយខ្លួនឯង។
លទ្ធផលនេះបង្ហាញថា យុវជនមួយចំនួនទៀតដែលបានធ្វើការគិតគូរ និងរៀបចំផែនការគ្រួសាររបស់ខ្លួនមុនសម្រេចចិត្តយកកូន ដោយពួកគេយល់ឃើញថា លុះត្រាតែជីវភាពគ្រួសារគេមានស្ថិរភាពសិន ទើបពួកគេសម្រេចចិត្តថានឹងមានកូន។
បើតាមលទ្ធផលនៃការសម្រង់មតិត យុវជនចំនួន៨០% ដែលមាននិន្នាការចង់បានកូនពីរនាក់យ៉ាងតិច ដែលកូនទីមួយគួរតែជាកូនប្រុសច្បង និងទីពីរជាកូនស្រី ព្រោះកូនប្រុសច្បងអាចនឹងការពារថែទាំប្អូនៗបានជំនួសពួកគេ។
ទន្ទឹមនឹងនោះក៏មានយុវជនមួយចំនួនដែរ ពិសេសយុវជនជាស្ត្រីនៅតែពឹងផ្អែកទាំងស្រុងទៅលើឳពុកម្តាយក្នុង ការរៀបចំផែនការគ្រួសារ ដែលប្រៀបបានទៅនឹងត្បូងលើបាតដៃនៃឳពុកម្តាយ។ ពួកគេរស់នៅដោយមិនមានការខ្វល់ខ្វាយអ្វីទាំងអស់ ដែលនេះក៏ជាផ្នត់គំនិតមួយនៃសង្គមខ្មែរយើងផងដែរ ពោលគឺស្ត្រីភេទតែងតែពឹងផ្អែកលើប្ដី ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច។
ចំណែកឯបុរសៗវិញ អ្វីដែលពួកគេត្រូវធ្វើនោះគឺការស្វះស្វែងការងារ ឬមុខរបរ និងថវិកាសម្រាប់ចិញ្ជឹមជីវិតគ្រួសារ។ ក្រៅអំពីនេះ ការមមាញឹកនឹងការងារ ក៏ដូចជាការសិក្សាក៏ជាកត្តាមួយដែលជំរុញឲ្យយុវជនមិនមានពេលវេលា ក្នុងការគិតគូរពីអនាគតខ្លួនឯងផងដែរ។
នៅក្នុងការសម្រង់មតិក៏បានបង្ហាញដែរថា យុវជនអាយុចន្លោះពី២១ ដល់ ៣០ឆ្នាំ ដែលមានការងារធ្វើ មិនថានៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនទេសុទ្ធតែបានឆ្លើយថា ពួកគេមិនមានពេលឯណាទៅគិតពីរឿងដែលធ្វើឲ្យឈឺក្បាល ដូចជាការផែនការគ្រួសារនោះឡើយ។
លោក ឆាយ សុផល សាស្ត្រាចារ្យព័ត៌មាននៅសាកលវិទ្យាល័យភ្នំពេញបានមានប្រសាសន៍ថា អ្នកនៅក្នុងបរិបថសង្គមពេលបច្ចុប្បន្ននៃសម័យបច្ចេកវិទ្យាទំនើប យុវជនមួយចំនួនមានការយល់ដឹងច្រើន ហើយហ៊ានទទួលខុសត្រូវក្នុងការរើសគូរស្រកររបស់ខ្លួន ដោយពួកគេមានសិទ្ធិសេរីភាពច្រើន ជាងនាសម័យមុនៗ ហើយថា ពួកគេហ៊ានបញ្ចេញមតិជាមួយឪពុកម្តាយ ឬអាណាព្យាបាលចំពោះអនាគតរបស់ខ្លួន។

លោក ឆាយ សុផល សាស្ត្រាចារ្យព័ត៌មាននៅសាកលវិទ្យាល័យភ្នំពេញ
លោកបន្តថា បណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើពិភពដោយរួមទាំងកម្ពុជា ហើយមាន Facebook មានព័ត៌មានសំបូរបែប ដោយរួមទាំងអត្ថបទអប់រំស្ដីអំពីបំនិនជីវិត របៀបរៀបចំផែនការគ្រួសារជាដើម ដែលកត្តានេះបានធ្វើឲ្យយុវជនមានការយល់ដឹងច្រើនពីការរៀបចំអនាគត របស់ខ្លួន ដោយមិនចាំបាច់មានការបង្ខិតបង្ខំពីឪពុកម្តាយ ឬអាណាព្យាបាល។
លោក មូលសែម ចមវីរៈ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឯកជនមួយបានប្រាប់ថា លោកធ្លាប់អានអត្ថបទនៅលើបណ្ដាញសង្គមបានជាច្រើន ហើយអត្ថបទទាំងនោះពិតជាផ្ដល់ប្រយោជន៍ ដែលលោកបានទទួលចំណេះដឹងនច្រើន សម្រាប់ជាជំនួយការគិតគូរពិចារណាលើការរៀបចំផែនការគ្រួសារ។
ក្នុងលទ្ធផលនៃការអង្កេតនោះ ក៏បង្ហាញដែរថា យុវជនជាអ្នកឆ្លើយសំណួរស្ទើរតែ៩០% មិនថាប្រុស ឬស្រី សុទ្ធតែបាននិយាយដូចគ្នាថា លុយគឺជាបញ្ហា និងជារបស់សំខាន់បំផុតសម្រាប់រៀបចំផែនការក្នុងគ្រួសារឲ្យរលូន បន្ទាប់ពីចំណេះដឹង។ ពួកគេថា ការរៀបចំផែនការដូចជាទិញផ្ទះ ឡាន ឬម៉ូតូ ការសម្រាលកូននៅឯមន្ទីរពេទ្យ និងបញ្ជូនកូនទៅរៀនសាលាល្អៗសុទ្ធសឹងតែប្រើលុយទាំងអស់ បើគ្មានលុយទេ ក៏មិនអាចធ្វើអ្វីចេញដែល។
0 comments:
Post a Comment