
ផ្លូវរូងក្រោមដីនោះ ត្រូវបានសាងសង់ឡើងដោយអ្នកភូមិ Guoliang ផ្ទាល់តែម្តង នៅក្នុងអំឡុងឆ្នាំ១៩៧០ ជាផ្លូវសម្រាប់ធ្វើដំណើរ ឆ្លងកាត់ទៅទីក្រុងក្បែរនោះ ដូចជា Huixian និង Xinxiang។ វាមានប្រវែង ១,៣គីឡូម៉ែត្រ កម្ពស់ ៥ម៉ែត្រ និងទំហំ ៤ម៉ែត្រ ដោយចំណាយកម្លាំងអ្នកភូមិ ចំនួន១៣នាក់ និងប្រើពេលអស់ ៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ផ្លូវនេះ។
ភូមិ Guoliang ស្ថិតនៅកម្ពស់ ១ ៧៥២ម៉ែត្រពីដី ដោយមានប្រជាជនរស់នៅ ត្រឹមតែ ៣៥០នាក់ប៉ុណ្ណោះ។ លំនៅឋានរបស់អ្នកភូមិ រួមទាំង កៅអី តុ ជញ្ជាំង និងសម្ភារផ្ទះបាយ ត្រូវបានសាងសង់ និងធ្វើឡើងពីដុំថ្មទាំងស្រុង៕








0 comments:
Post a Comment