
SharePong គឺជាបណ្តាញថ្មីមួយ ប្រើសម្រាប់ការចែកចាយអត្តបទ ឬព័ត៌មានថ្មី ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម។ ថ្ងៃនេះ SharePong ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅប្រទេសកម្ពុជា និង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់អ្នកចូលចិត្តចែកចាយព័ត៌មាន ឬការកំសាន្តផ្សេងៗ នូវឱកាសរកចំណូលបានពីការចែកចាយរបស់ខ្លួន។
ប្រើប្រាស់បណ្តាញថ្មីនេះ យុវវ័យកម្ពុជា និងអ្នកដែលពូកែខាងការប្រើប្រាស់បណ្តាញសង្គមអាចរកប្រាក់ចំណូលបាន មួយផ្នែកទៀត ។ ហើយរាល់ការចែកចាយព័ត៌មានពីក្រុមហ៊ុនណាមួយនោះ ពួកគេក៏បានជួយឲ្យម៉ាកយីហោរបស់ក្រុមហ៊ុនទាំងនោះ ឲ្យទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ជាមួយនឹងព័ត៌មានផ្តាច់មុខ និងត្រឹមត្រូវបំផុត តាមរយៈបណ្តាញ SharePong។
«ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម គឺច្រើនគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលនាំឲ្យចំនួនបណ្តាញរកប្រាក់ចំណូលតាមអ៊ីនធើណិត និងបណ្តាញចែកចាយដូចជា SharePong នេះ បានលេចរូបរាងឡើង ដើម្បីជួយប្រជាជនខ្មែរជាពិសេសយុវវ័យឲ្យទទួលបានអត្ថប្រយោជន៍ជាមួយ គ្នា។» នេះបើតាមសំដីរបស់លោក Andrew Tan សហស្ថាបនិករបស់ SharePong។
តាមរយៈគេហទំព័រផ្លូវការរបស់ SharePong សមាជិកបណ្តាញនេះនឹងបានទទួលរង្វាន់ជាសាច់ប្រាក់ បូកជាមួយចំនួនពិន្ទុពីការចែករំលែកនូវអត្តបទ ដែលជួយផ្សព្វផ្សាយម៉ាកតាមអនឡាញ។ ព័ត៌មានដែលសុក្រិតត្រឹមត្រូវ ដែលចេញពីបណ្តាញ SharePong នឹងផ្តល់ឲ្យសមាជិកទាំងអស់ នូវឱកាសរកប្រាក់ចំណូលរហូតដល់ ៥០ដុល្លារ ក្នុង១សប្តាហ៍ រួមជាមួយរង្វាន់ជាច្រើនផ្សេងទៀត។
លោក Tan បានបញ្ជាក់ថា « អ្នកចែករំលែក (Sharers) អាចរកប្រាក់បានពីបណ្តាញនេះ គឺនៅពេលមានមិត្តភក្តិរបស់ពួកគេ បានចុចលើតំណភ្ជាប់ (Links) ហើយក៏បានជួយផ្សព្វផ្សាយដល់ម៉ាក ដែលយើងអាចឃើញការរីកចម្រើននេះ តាមរយៈយុទ្ធសាស្រ្តតាមអនឡាញរបស់យើងនឹងភ្នែកតែម្តង »
តាមរយៈភាពជាដៃគូ ជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ សមាជិក SharePong អាចដកប្រាក់បាន តាមរយៈការផ្ទេរប្រាក់ចេញពីធនាគារ ដែលធានាសុវត្តិភាពបំផុត។ ជាមួយនឹងប្រាក់ចំណូលបន្ថែម ដែលចេញពី SharePong យុវវ័យកម្ពុជាដទៃទៀត ក៏អាចចាប់ផ្តើមកសាងក្តីសុបិន្ត ដូចជាផ្គត់ផ្គងការសិក្សារបស់ពួកគេ ឬដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួនបានទៅថ្ងៃខាងមុខ។
លោក Tan បានបន្ថែមទៀតថា៖ «ក្មេងជំនាន់ក្រោយ ទំនងជាជឿទុកចិត្តមិត្តភក្តិ ជាងការផ្សាយពាណិជ្ជកម្មផ្សេងៗ ។ ដូច្នេះSharePong បានផ្សារភ្ជាប់គម្លាតរវាងម៉ាកផលិតផល និងអ្នកប្រើប្រាស់អនឡាញ នូវព័ត៌មានជាក់់ច្បាស់ ដែលគួរឲ្យរំភើប សប្បាយ និងសំខាន់បំផុតនោះគឺជាព័ត៌មាន ដែលចាំបាច់សម្រាប់មនុស្ស ឲ្យ កាន់តែជិតស្និទនឹងគ្នា។ »
« យើងចាត់ទុកខ្លួនយើងជាអ្នកបង្កើតលទ្ធភាព តាមរយៈការបង្កើនល្បឿនកំណើនប្រាក់ចំណូល ដើម្បីបង្កើនឱកាសអាជីវកម្មនេះ។ យើងសង្ឃឹមថា SharePong នឹងក្លាយជាវេទិកាសំខាន់មួយ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគំនិតអភិឌ្ឍន៍ថ្មីៗ ក្នុងប្រទេសកម្ពុជា។»
0 comments:
Post a Comment